១១៥. នឹមទ្រង់ងាយទេ

His Yoke Is Easy
បទភ្លេង​ និង​ទំនុកៈ សម សារិន ១៩៨៦ 


១- ឱអ្នកនឿយព្រួយ     ហើយផ្ទុកធ្ងន់អើយ មកឯព្រះយេស៊ូវ     ស្ទួន
នោះទ្រង់នឹងជួយ     ដោះអ្នកឱ្យបានធូរ ជឿព្រះយេស៊ូវ     អ្នកនឹងបានទទួលក្តីសំរាក         ស្ទួន

២- បន្ទុកទ្រង់ស្រាល     នឹមងាយឱនក្បាល ទទួលមិនលំបាក     ស្ទួន
ការទ្រង់ងាយធ្វើ     ចិត្តអ្នកបានធូរស្រាកផុតការលំបាក     ហត់នឿយព្រួយខ្វល់ក្នុងដួងព្រលឹង    ស្ទួន

៣- ព្រះអង្គសុភាព     ចិត្តស្លូតទន់ទាប មិនដែលប្រកាន់ខឹង     ស្ទួន
មករៀននឹងទ្រង់     ទ្រង់ប្រោសដល់ព្រលឹងរស់មានពំនឹង      រហូតអស់កល្បដោយក្តីត្រេកអរ                ស្ទួន
១១៥. នឹមទ្រង់ងាយទេ ១១៥. នឹមទ្រង់ងាយទេ Reviewed by Yarith on 10:39 AM Rating: 5

No comments:

ads
Powered by Blogger.