២០៤. សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត


Please Come and Dwell, O Holy Spirit
លំនាំបទ  ខ្មែរច្រូតស្រូវ


១-     សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ     យាងមកសណ្ឋិត         ស្ទួន
         សូមសោយរាជ្យក្នុងចិត្ត    ហើយច្នៃជីវិត    ខ្ញុំតាមព្រះទ័យ
    សូមព្រះអង្គដឹកនាំ    ហើយបង្រៀនខ្ញុំជារៀងរាល់ថ្ងៃ
         ខ្ញុំចង់រស់ក្នុងជីវិតថ្មី    សូមដឹកដៃនាំខ្ញុំតាមផ្លូវសុចរិត។

២-     សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ     លោមកំសាន្តចិត្ត      ស្ទួន
    ពេលមានភ័យវិបត្តិ     សូមលួងលោមចិត្ត    ខ្ញុំឱ្យបានធូរ
         សូមព្រះអង្គមេត្តា    ផ្តល់ក្តីស្នេហា    នៃព្រះយេស៊ូវ
         មកក្នុងចិត្តខ្ញុំជាបរិបូណ៌    ពេញហៀរហូររាចសាចដល់គេគ្រប់គ្នា។

៣-     សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ      ប្រទានចេស្តា         ស្ទួន
    បំពេញតាមត្រូវការ    ខ្ញុំមានប្រាថ្នា    ផ្សាយនាមព្រះគ្រីស្ទ
    សូមព្រះអង្គមេត្តា    ខ្ញុំទៅទីណា    ក្នុងលោកិយនេះ
    ឱ្យគ្រប់សាសន៍បានស្គាល់ព្រះគ្រីស្ទ   ដោយតេជនៃព្រះវិញ្ញាណព្រះអង្គ ៕
២០៤. សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត ២០៤. សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត Reviewed by Yarith on 10:48 AM Rating: 5

No comments:

ads
Powered by Blogger.