២០៨. ខ្ញុំទុកចិត្តលើទ្រង់ហើយ

I Have Trusted in Him
លំនាំបទ  ចុងអូរ 


១- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ          ព្រះអម្ចាស់យេស៊ូវអើយ
សូមទ្រង់ជួយដឹកដៃ               នាំខ្ញុំដើរក្រោមកំដៅថ្ងៃ
ឆ្លងកាត់ស្បៃរាត្រី                 ឱ្យផុតពីដៃខ្មាំង
ទោះមានភ័យយ៉ាងណា          ខ្ញុំដឹងថាឈាមទ្រង់ជាទីអាង
ជួយគ្របបាំង លុបការអាស្រូវ        ឈាមជួយគ្របបាំង លុបការអាស្រូវ

២- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ          ព្រះអម្ចាស់យេស៊ូវអើយ
សូមនាំខ្ញុំដើរទៅ          ខ្ញុំដឹងច្បាស់ថាទ្រង់រៀបផ្លូវ
ដែលអាចនាំទៅ          ដល់ទីដៅសុខសាន្ត
ទោះឧបស័គ្គយ៉ាងណា          ខ្ញុំដឹងថាឈើឆ្កាងទ្រង់ជាស្ពាន
អាចឆ្លងបាន ផុតជ្រោះមរណា     ខ្ញុំអាចឆ្លងបាន ផុតជ្រោះមរណា  ។

៣- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ         ព្រះអម្ចាស់យេស៊ូវអើយ
សូមទ្រង់ប្រោសមេត្តា           ដឹកដៃខ្ញុំកាត់ភាពអន្ឋិកា
នាំខ្ញុំចយាត្រា             ដល់ត្រើយនៃជីវិត
ទោះគ្រោះថ្នាក់យ៉ាងណា           ខ្ញុំដឹងថាទ្រង់ជាមិត្តជិតស្និទ្ធ
ប្តូរជីវិត រងគ្រោះជួសខ្ញុំ        ទ្រង់ប្តូរជីវិត រងគ្រោះជួសខ្ញុំ

៤- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ          ព្រះអម្ចាស់យេស៊ូវអើយ
សូមជួយទូលបង្គំ           ខ្ញុំវង្វេងក្នុងសាគរធំ
សូមទ្រង់ជួយនាំខ្ញុំ          ឱ្យជួបនឹងកោះត្រើយ
ទោះបីព្យុះយ៉ាងណា           ខ្ញុំដឹងថាទ្រង់គង់ជិតបង្កើយ
ចាំហុចដៃ                         ស្រង់យកខ្ញុំឡើង
ទ្រង់ចាំហុចដៃ                    ស្រង់យកខ្ញុំឡើង ៕
២០៨. ខ្ញុំទុកចិត្តលើទ្រង់ហើយ ២០៨. ខ្ញុំទុកចិត្តលើទ្រង់ហើយ Reviewed by Yarith on 11:23 AM Rating: 5

No comments:

ads
Powered by Blogger.